ទីក្រុងភ្នំពេញ
មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការកាណាដាបានដំណើរការក្នុងភាពជាដៃគូជាមួយ IOM
ជាន់ទី 3 អគារ សាយយ៉ន ភ្នំពេញ 42
ផ្លូវសម្តេចប៉ាន (214)
សង្កាត់បឹងរាំង ខណ្ឌដូនពេញ
ភ្នំពេញ ប្រទេសកម្ពុជា
ម៉ោងបើកដំណើរការ
| ម៉ោងជំនួញ | ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | 08:00 - 17:00 |
| ប្រគល់លិខិតឆ្លងដែនជូនវិញៈ | ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | 08:00 - 17:00 |
| ដើរឱ្យទាន់ពេលវេលា | ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | 08:00 - 17:00 |
ថ្ងៃធ្វើការ
អ្វីៗ ដែលអ្នកត្រូវដឹង
ការសម្របសម្រួលដល់ការប្រើប្រាស់
ដើម្បីជួយដល់អ្នកប្រើប្រាស់រទេះរុញ និងអតិថិជនដែលប្រើប្រាស់រទេះរុញ ដែលមានការលំបាកក្នុងការផ្លាស់ទី មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទាំងអស់សុទ្ធតែមានបំពាក់ជម្រាល។ អតិថិជន ដែលមានពិការភាព ឬតម្រូវការជាក់លាក់ ត្រូវបានលើកទឹកចិត្តឱ្យនាំអ្នកណាម្នាក់មកជួយ។ មានជណ្តើរយោង នៅពេលចាំបាច់។ បុគ្គលិកនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការរីករាយ ក្នុងការជួយអតិថិជនដែលមានពិការភាព ឬមានបញ្ហាទាក់ទងនឹងការផ្លាស់ទី។
បទបញ្ជាទាក់ទងនឹងសន្តិសុខ
សូមកត់សម្គាល់ថា មានតែអ្នកដាក់ពាក្យស្នើសុំប៉ុណ្ណោះ និង អ្នកស្វែងរកព័ត៌មានពីដំណើរការស្នើសុំទិដ្ឋាការកាណាដាដែលអាចចូលក្នុងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការបាន។ គោលនយោបាយនេះមានការលើកលែងចំពោះតែ៖
កុមារដែលជាអនីតិជន តម្រូវអោយមានឪពុក ឬម្ដាយ ឬអ្នកអាណាព្យាបាល អមមកជាមួយ។ អ្នកអមនេះមិនអាចជាបុគ្គលិកនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការឡើយ។
អ្នកដាក់ពាក្យស្នើសុំជាមនុស្សចាស់ ឬអ្នកដែលត្រូវការជំនួយ ដោយសារស្ថានភាពសុខភាព ឬរាងកាយ។ ប្រសិនបើអ្នកត្រូវការជំនួយ សូមប្រាប់ដល់បុគ្គលិកសន្តិសុខឬបុគ្គលិកនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការនៅពេលអ្នកមកដល់មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ។
ទូរសព្ទដៃអាចប្រើប្រាស់នៅកន្លែងត្រូវបានអនុញ្ញាតក្នុងមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការ តែទូរសព្ទរបស់អ្នកនឹងត្រូវតែប្តូរទៅទម្រង់ស្ងាត់ឬញរ័គ្រប់ពេល។ សូមកត់សម្គាល់ថាទូរសព្ទរបស់អ្នកនឹងត្រូវស្នើអោយចុចបើកមុនពេលចូលក្នុងមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការ។ ឧបករណ៍ដែលមិនអាចចុចបើកបាន និងមិនអនុញ្ញាតឡើយ។ អ្នកត្រូវទុកទូរសព្ទមួយឡែកពេលកំពុងទទួលសេវាកម្មនៅមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការ។
ទូរសព្ទដៃ កាស កាសត្រចៀក កុំព្យូទ័រយួរដៃ ថេប្លេត អាចទុកក្នុងកាបូបផ្ទាល់ខ្លួន ប៉ុន្តែមិនអនុញ្ញាតអោយប្រើខាងក្នុងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការឡើយ។ អ្នកត្រូវទុកឧបករណ៍ទាំងនេៈមួយឡែកពេលកំពុងទទួលសេវាកម្មនៅមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការ។
ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ការថតរូប ការថតវីដេអូ ឬការថតសម្លេងមិនត្រូវបានអនុញ្ញាតឡើយ។
កាបូបធ្វើដំណើរ ទំហំ៤៥ cm x ៣៥ cm x ២០ cm (២១.៥” x ១៣.៨” x ៨”) សម្រាប់អតិថិជនម្នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតយកចូលក្នុងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ។ កាបូបដែលធំជាងនេះមិនអាចយកចូលមជ្ឈមណ្ឌលបានទេហើយត្រូវតែរក្សាទុកនៅកន្លែងផ្សេង។
សម្ភារៈ ឬឧបករណ៍ដែលអាចឆាបឆេះបាន មានដូចជា ដែកកេះ /កញ្ចប់ឈើគូស/បារីអេឡិចត្រូនិក និងវ៉ែប ត្រូវបានហាមឃាត់ និងមិនត្រូវបានអនុញ្ញាតយកចូលក្នុងអគាររបស់មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ រួមមាន នៅក្នុង ឬ្ ជុំវិញ ច្រកចេញបន្ទាន់ ច្រកចូល និងច្រកចេញ នៃអគារ ។
ដោយយោងទៅលើហេតុផលសន្តិសុខ អ្នកមិនត្រូវយកសម្ភារៈ ឬឧបករណ៍ដូចខាងក្រោម ចូលទៅក្នុងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការឡើយ។
ឧបករណ៍មុតស្រួច ដូចជា កន្រ្តៃ កាំបិតដៃ ឬឧបករណ៍ស្រដៀងនេះ។
ឧបករណ៍មានលក្ខណៈដូចអាវុធ ឬសម្ភារៈផ្ទុះគ្រប់ប្រភេទមានដូចជាអេរ៉ូសូល ហ្កាស និងឥន្ធនៈ ។
ឧបករណ៍ទំនាក់ទំនងដូចជា walkie-talkie វិទ្យុ ឬ ឧបករណ៍ផ្សព្វផ្សាយ។
សម្ភារៈផ្សេងទៀតអាចត្រូវបានហាមឃាត់ដោយផ្អែកលើការសម្រេចចិត្តរបស់បុគ្គលិកសន្តិសុខ។
មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការមិនអាចរក្សាសម្ភារៈ ឬឧបករណ៍ ដែលត្រូវបានហាមឃាត់ឡើយ។ អ្នកដាក់ពាក្យស្នើសុំត្រូវធ្វើការរៀបចំការចាត់ចែងដោយផ្ទាល់ ដើម្បីរក្សាទុកសម្ភារៈទាំងនេះ។
មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការមួយចំនួនអាចមាន បន្ទប់សំលៀកបំពាក់ ឬ ទូរដាក់សម្ភារះដោយគិតតម្លៃសេវា។ កន្លែងនេះមិនអាចរក្សាទុកសម្ភារៈ ឬឧបករណ៍ ដែលត្រូវបានហាមឃាត់ឡើយ។ សូមឆែកមុនពេលទៅ មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ។
នីតិវិធីឆែកឆេរ
ដើម្បីសុវត្ថិភាពនិងសន្តិសុខយើងរក្សាសិទ្ធិក្នុងការឆែកនៅក្នុងកាបូប របស់អតិថិជននិងភ្ញៀវដោយ ដោយប្រើឧបករណ៍ស្កែនកាំរស្មីអ៊ិច ឧបករណ៍ចាប់ដែកនិង ការឆែករាងកាយនៅកន្លែងដែលសមស្រប ។ កន្លែងឆែករាងកាយឯកជន ដោយឡែក អាចនឹងមាននៅកន្លែងដែលអាចធ្វើទៅបាននិងសមស្រប។
សេចក្តីជូនដំណឹងអំពីសុជីវធម៍
បុគ្គលិករបស់យើងមានសិទ្ធិធ្វើការដោយមិនមានភាពភ័យខ្លាចចំពោះការរំលោភបំពានឬការបំភិតបំភ័យ។ពាក្យគំរាមកំហែងឬបំពាន ឬអាកប្បកិរិយាចំពោះបុគ្គលិករបស់យើងនឹងមិនត្រូវបានអត់ឱននោះទេទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។