មានអ្វីកើតឡើងនៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ
មានអ្វីកើតឡើងនៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ
នៅថ្ងៃការណាត់ជួបរបស់អ្នក៖
ព្យាយាមទៅដល់ រយៈពេល ១៥នាទី មុនពេលការណាត់ជួបរបស់អ្នក។
អ្នកត្រូវចូលរួមនៅក្នុងការណាត់ជួបរបស់អ្នក ដើម្បីពាក្យស្នើសុំទិដ្ឋាការរបស់អ្នក។ អ្នកមិនបញ្ជូនអ្នកណាម្នាក់ជំនួសអ្នកបានឡើយ។
មានតែអ្នកដាក់ពាក្យស្នើសុំ នឹងអាណាព្យាបាល រឺ អ្នកដែលអមដំណើរកុមារអាយុក្រោម ១៨ឆ្នាំប៉ុណ្ណោះ ដែលត្រូវអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ។
នាំយកពាក្យស្នើរសុំរបស់អ្នកដែលបានព្រីន, ព្រីនបាកូដ2D (២ច្បាប់) ,ទំព័រទិន្នន័យជីវសាស្ត្រលិខិតឆ្លងដែន(២ច្បាប់) ,ព្រមទាំងលិខិតឆ្លងដែនឬឯងសារធ្វើដំណើរដែលមានសុពលភាព និងមានសន្លឹកយ៉ាងតិច ២ទំព័រទាំងសងខាង។
ប្រសិនបើ អ្នកបានដាក់ពាក្យស្នើសុំទិដ្ឋាការតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីអ្នកទទួលបានលិខិតណែនាំអំពីជីវមាត្រ (BIL) សូមយកទៅជាមួយនូវលិខិតនេះ ទម្រង់ផ្ដល់ការយល់ព្រមជាមុន ព្រមទាំងលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរនៅមានសុពលភាព ដែលមាន ២ទំព័រនៅទំនេរទាំងសងខាង។
យកទៅជាមួយនូវឯកសារគាំទ្រទាំងអស់ (ច្បាប់ដើម និងច្បាប់ចម្លង)
ប្រសិនបើ អ្នកកំពុងដាក់ពាក្យស្នើសុំជំនួសកុមារអាយុក្រោម ១៤ឆ្នាំ ពួកគេមិនតម្រូវអោយមានការណាត់ជួបនោះទេ ដោយសារតែពួកគេមិនចាំបាច់ត្រូវផ្ដល់ស្នាមខ្ចៅដៃរបស់ពួកគេឡើយ។
កុមារអាយុក្រោម ១៨ឆ្នាំ ត្រូវមានការអមដំណើរដោយមនុស្សពេញវ័យម្នាក់ ហើយអ្នកអមដំណើរនេះមិនអាចជាបុគ្គលិកនៃ VFS Global ឡើយ។
ជីវមាត្រ
ជាផ្នែកមួយនៃដំណើរការផ្តល់ព័ត៌មានជីវមាត្រ៖.
ស្នាមខ្ចៅដៃ និងទម្រង់ផ្ទៃមុខរបស់អ្នក នឹងត្រូវចាប់យក។
ម៉ាស៊ីនស្កេនខ្ចៅដៃឌីជីថលនឹងប្រមូលយករូបភាពនៃម្រាមដៃទាំង ១០ ហើយនៅពេលជាមួយគ្នានេះ រូបថតឌីជីថលនឹងត្រូវចាប់យក។ នេះ គឺជាដំណើរការយ៉ាងឆាប់រហ័ស ប្រុងប្រយ័ត្ន និងមិនប៉ះពាល់លើរាងកាយ។
រូបថតឌីជីថលរបស់អ្នក ត្រូវបង្ហាញអំពី ផ្ទៃមុខទាំងស្រុងរបស់អ្នក។ អ្នកមិនអាចពាក់វ៉ែនតាប្រភេទណាមួយ ឬមានអ្វីបិទបាំងក្បាលឡើយ លើកលែងតែអ្នកពាក់វាដោយសារមូលហេតុសាសនា ឬសីលធម៌។អ្នកដាក់ពាក្យ ដែលពាក់បួកសម្រាប់គោលបំណងសាសនាគួរតែធានាថាមុខ ថ្ងាស និងត្រចៀកភាគច្រើនអាចមើលឃើញ។
អ្នកដាក់ពាក្យស្នើរសុំគួរតែជៀសវាងការស្លៀកពាក់ពណ៏ស្រាសៗជំនួសឲសម្លៀកបំពាក់ដែលមានពណ៏ភ្លឺ។
ធានាថា ម្រាមដៃរបស់អ្នកគ្មានការតុបតែងក្នុងទម្រង់ណាមួយឡើយ ដូចជា ស្នាមគំនូស Mehndi ដោយសារវាអាចបង្កការរំខានជាមួយនឹងដំណើរការនៃម៉ាស៊ីនស្កេន។
ប្រសិនបើ អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន ប័ណ្ណអនុញ្ញាតសិក្សា និងប័ណ្ណអនុញ្ញាតការងារ អ្នកនឹងត្រូវផ្ដល់ព័ត៌មានជីវមាត្រជារៀងរាល់ ១០ឆ្នាំម្ដង។
ទោះបីជាយ៉ាងណា ប្រសិនបើ អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់ការរស់នៅជាអចិន្រ្តៃយ៍ អ្នកនឹងត្រូវផ្ដល់ព័ត៌មានជីវមាត្រនៅគ្រប់ពេលដែលអ្នក ដាក់ពាក្យស្នើសុំ។
ប្រសិនបើ អ្នកបានដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់ការស្នាក់បណ្ដោះអាសន្ន ប័ណ្ណអនុញ្ញាតសិក្សា និងប័ណ្ណអនុញ្ញាតការងារ ហើយអ្នកមិនច្បាស់ថា អ្នកបានត្រូវផ្ដល់ព័ត៌មានជីវមាត្ររួចហើយឬនៅ សូមចូលមើល
នីតិវិធីការឆែក
ដើម្បីសុវត្ថិភាព និងសន្តិសុខ យើងសូមរក្សាសិទ្ធិក្នុងការក្នុងឆែកកាបូបរបស់អ្នកដាក់ពាក្យស្នើសុំ និងភ្ញៀវ ហើយកាបូបនេះត្រូវបានជ្រើសរើសក្នុងលក្ខណៈដោយចៃដន្យ។
បុគ្គលិករបស់យើងមានសិទ្ធិ ក្នុងការធ្វើការងារ ដោយគ្មានការភ័យខ្លាចចំពោះការរំលោភបំពាន ឬការបំភិតបំភ័យ។ ពាក្យពេជន៍ ឬអាកប្បកិរិយាបែបគំរាមកំហែង ឬរំលោភបំពានលើបុគ្គលិករបស់យើង នឹងមិនត្រូវអត់ឱនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។