អំពី VFS Global

អំពីយើង

តើយើង គឺជាអ្នកណា?

ដោយសារទទួលបានកិច្ចសន្យាពី VFS Global នឹងផ្ដល់សេវាគាំទ្រដល់ការដាក់ពាក្យស្នើសុំទិដ្ឋាការកាណាដា តាមរយៈបណ្ដាញនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា។

បណ្ដាញសកលនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដានេះ​ នឹងផ្កល់លទ្ធភាពកាន់តែច្រើនសម្រាប់ការប្រើប្រាស់ និងសេវារដ្ឋបាលកាន់តែល្អ ដល់អ្នកដាក់ពាក្យស្នើសុំ តាម​រយៈវិធីសាស្រ្តផ្ដល់សេវាប្រកបដោយសង្គតភាព ដែលនឹងគាំទ្រដល់​ការប្រមូលព័ត៌មានជីវមាត្រផងដែរ។

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា នឹងផ្ដល់សេវាកម្មទាំងស្រុង​ សម្រាប់សរដ្ឋាភិបាលកាណាដា និងទទួលបានសិទ្ធិក្នុងការទទួលពាក្យស្នើសុំ សម្រាប់ប្រភេទទិដ្ឋាការស្នាក់​នៅ​បណ្ដោះអាសន្នទាំងអស់ (ទិដ្ឋាការទេសចរណ៍ ប័ណ្ណអនុញ្ញាតសិក្សា និងប័ណ្ណអនុញ្ញាតការងារ) និងពាក្យស្នើសុំឯកសារធ្វើដំណើរ​ពីអ្នកមានសិទ្ធិរស់នៅប្រទេសកាណាដា​ជា​​​ អចិន្ត្រៃយ៍ ដែលកំពុងស្ថិតនៅក្នុង ប្រទេសកម្ពុជា.

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា​ បានទទួលសិទ្ធិក្នុងការ​ផ្ដល់សេវាគាំទ្ររដ្ឋបាល ដូចជា​ ការរៀបចំការណាត់ជួប ការទទួលពាក្យស្នើសុំទិដ្ឋាការ​ ការប្រមូលព័ត៌មាន ជីវមាត្រ និងការបញ្ជូនលិខិតឆ្លងដែន​នៅក្នុងស្រោមសំបុត្របិទជិត​ត្រលប់ទៅអ្នកដាក់ពាក្យស្នើសុំវិញ។

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការផ្ដល់តែព័ត៌មានទូទៅ និងសេវាកម្មរដ្ឋបាលទាក់ទងនឹង​ពាក្យស្នើសុំទិដ្ឋការស្នាក់នៅបណ្ដោះអាសន្ន រួមទាំង ប័ណ្ណអនុញ្ញាតសិក្សា និងប័ណ្ណ​អនុញ្ញាតការងារ ព្រមទាំង​ឯកសារធ្វើដំណើរ​សម្រាប់អ្នកមានសិទ្ធិរស់នៅប្រទេសកាណាដា ប៉ុណ្ណោះ។ មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​មិនបានទទួលសិទ្ធិក្នុងការផ្ដល់ព័ត៌មាន ឬឆ្លើយតប​ចំពោះ​សំណួរណាមួយ ទាក់ទង​នឹងពាក្យស្នើសុំទិដ្ឋាការរស់នៅជាអចិន្រ្តៃយ៍ និងសេវាកុងស៊ុលរបស់ប្រទេសកាណាដា ឡើយ ក្នុងនោះរួមមាន​ការដាក់ពាក្យស្នើសុំទិដ្ឋាការរស់នៅជាអចិន្រ្តៃយ៍សម្រាប់ជនទេសន្តរប្រវេសន្ត​ដែលមានជំនាញ ការគាំទ្រចំពោះការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអ៊ីនធឺណិត ពលរដ្ឋភាពនៃប្រទេសកាណាដា និងព័ត៌មានជាក់លាក់អំពី ទម្រង់​ពាក្យស្នើសុំទិដ្ឋាការ ឯកសារគាំទ្រ ឬឱវាទណាមួយ​ ដែលទាក់ទងនឹង​ដំណើរការដាក់ពាក្យស្នើសុំទិដ្ឋាការ។ សូមចូលមើល គេហ៍ទំព័នៃការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា (IRCC) សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីទាំងនេះ។

សេចក្តីសម្រេចចិត្តក្នុង​ផ្ដល់ ឬមិន​ផ្ដល់ទិដ្ឋាការ ត្រូវធ្វើឡើងដោយ​​តែមន្រ្តីអន្តោប្រវេសន៍​នៃ IRCC​ ប៉ុណ្ណោះ ដោយយោងទៅតាមគោលនយោបាយ និងគោលការណ៍ណែនាំស្តីពី ទិដ្ឋាការ​អន្តោប្រវេសន៍កាណាដា។ សូមកត់សម្គាល់ VFS Global រួមទាំង CVAC មិនមែនជាភ្នាក់ងារ ឬតំណាងរបស់រដ្ឋាភិបាលកាណាដាឡើយ។ CVAC គ្មានតួនាទី ឬឥទ្ធិពល​លើលទ្ធផល​នៃពាក្យស្នើសុំឡើយ និងមិនផ្ដល់ឱវាទទាក់ទងនឹងការវាយតម្លៃឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ vfsglobal.com

ការព្រមានអំពី ការបោកប្រាស់ទាក់ទងនឹងអន្តោប្រវេសន៍!

សូមដឹងថា ការផ្ដល់ការងារក្លែងក្លាយ។ សម្រាប់ព័ត៌មានលំអិត សូមចុចនៅទីនេះ

តើអ្នកណាជាអ្នកសម្រេចថា តើខ្ញុំនឹងទទួលបានទិដ្ឋាការឬអត់?

ពាក្យស្នើសុំទិដ្ឋាការរបស់អ្នក​នឹងត្រូវដំណើរការពិនិត្យដោយ​រដ្ឋាភិបាល ដែលនឹងធ្វើសេចក្តីសម្រេចចិត្តទាំងអស់​ទាក់ទងនឹង​ពាក្យស្នើសុំទិដ្ឋាការរបស់អ្នក។ VFS Global ​និងបុគ្គលិក​របស់ខ្លួន​គ្មានតួនាទីណាមួយ និងគ្មានឥទ្ធិពលលើ​លទ្ធផលនៃពាក្យស្នើសុំទិដ្ឋាការរបស់អ្នក ឡើយ។ VFS Global អាចត្រឹមតែផ្ដល់សេវានានា ដើម្បីធានានូវការបំពេញពាក្យស្នើសុំ និងការដាក់ពាក្យស្នើសុំទិដ្ឋាការរបស់អ្នក​ឱ្យបានត្រឹមត្រូវ ប៉ុណ្ណោះ។

ថ្លៃសេវាកម្មសំរាប់សេវាកម្មដែលផ្តល់ជូននៅ VAC

តំលៃសេវាកម្ម(​ ក្នុងម្នាក់ )ចំនួនជាលុយ ដុល្លាកាណាដា ( រួមបញ្ចូល ពន្ធអាករ )ចំនួនជាលុយ ដុល្លាអាមេរិក( រួមបញ្ចូល ពន្ធអាករ )

សារខ្លី(SMS)

$3.002.00

ថតចម្លង

$0.260.20

ព្រីនឯកសារ

$0.510.38