សំណួរដែលត្រូវបានសួរជាញឹកញាប់

សំណួរដែលត្រូវបានសួរជាញឹកញាប់

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ

តើមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ (មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា) គឺជាអ្វី?

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ការគាំទ្ររដ្ឋបាល​ចំពោះអតិថិជនរបស់ខ្លួន ក្នុងការដាក់ដោយជោគជ័យនូវពាក្យស្នើសុំ​ទិដ្ឋាការប្រភេទស្នាក់នៅជាបណ្ដោះអាសន្ន (ទិដ្ឋាការទេសចរណ៍ ប័ណ្ណ​អនុញ្ញាតសិក្សា​ និងប័ណ្ណអនុញ្ញាតការងារ) និងពាក្យស្នើសុំឯកសារធ្វើដំណើរ ទៅកាន់ការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា នៅជុំវិញពិភពលោក។

 

តើអ្នកណា គឺជាអ្នកទទួលការងារបន្តទាក់ទងនឹងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​នៅក្នុង ប្រទេសកម្ពុជា?

VFS Global គឺជាក្រុមហ៊ុនឯកជន ដែលបានទទួលសិទ្ធិពីការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាព​​កាណាដា ដើម្បីប្រតិបត្តិការមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា​នៅក្នុង ប្រទេសកម្ពុជា.

  

តើខ្ញុំអាចរៀបចំការណាត់ជួបបែបបន្ទាន់​បានឬទេ?

អ្នកដាក់ពាក្យស្នើសុំ ដែលស្នើសុំ​ការណាត់ជួបបែបបន្ទាន់ដើម្បីផ្ដល់ព័ត៌មានជីវមាត្រ អាចធ្វើដូច្នេះបាន តាម​រយៈ​ការផ្ដល់ភស្តុតាងសមស្រប​អំពី ភាពបន្ទាន់នោះ និងត្រូវបង្ហាញភស្តុតាងនោះ​នៅពេលណាត់ជួប។ ភស្តុតាង​សមស្រប​នោះអាចរួមមាន កំណត់ត្រា ឬឯកសារផ្សេងទៀត​ពីមន្រ្តីម្នាក់។ សូមកត់សម្គាល់ថា ភស្តុតាងនេះ គឺសម្រាប់តែបង្ហាញប៉ុណ្ណោះ ហើយមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការនឹងមិនប្រមូលយកវា​ឡើយ ហើយក៏សូមកត់សម្គាល់ថា ភស្តុតាងសមស្របនេះ​នឹងជួយឱ្យមានការណាត់ជួបបែបន្ទាន់ ដើម្បីប្រមូលព័ត៌មានជីវមាត្រប៉ុណ្ណោះ ប៉ុន្តែមិនមានឥទ្ធិពលលើរយៈពេលនៃដំណើរការពិនិត្យរបស់ IRCC ក្នុងការពិនិត្យពាក្យស្នើសុំឡើយ។ សម្រាប់ព័ត៌មានបន្ថែម ឬក្នុងករណីមានសំណួរ មជ្ឈមណ្ឌលទំនាក់ទំនង​​អាចជួយឆ្លើយសំណួរបាន។​

សូមចុចនៅទីនេះ ដើម្បី រៀបចំការណាត់ជួប.

ដំណើការដាក់ពាក្យស្នើសុំ

តើខ្ញុំ​អាចដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ខ្ញុំនៅកន្លែងណា?

អ្នកអាចដាក់ពាក្យស្នើសុំរបស់អ្នក​នៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា។ អ្នកក៏អាចដាក់ពាក្យស្នើសុំ​ទៅកាន់​ IRCC ដោយប្រើប្រាស់ ប្រព័ន្ធពាក្យស្នើសុំតាមអ៊ីនធឺណេតនៃ IRCC (E-Apps)។

 

តើអ្នកផ្សេង​អាចដាក់ពាក្យស្នើសុំ​ជំនួសមុខខ្ញុំបានឬទេ?

អ្នកអាចចាត់តាំងអ្នកតំណាងឱ្យដាក់ពាក្យស្នើសុំរបស់អ្នកជំនួសអ្នកបាន។ ដើម្បីធ្វើដូច្នេះ សូមបំពេញ ការប្រើប្រាស់​ទម្រង់អ្នកតំណាង [IMM 5476] ​និង/ឬទម្រង់ផ្ដល់ការយល់ព្រមជាមុន​នៃ VFS Global Form, ​ដោយផ្ដល់សិទ្ធិ​ដល់អ្នកតំណាងរបស់អ្នក ក្នុងការដាក់ និងទៅយក​កញ្ចប់ពាក្យស្នើសុំ/ស្រោមសំបុត្រសេចក្តី​សម្រេចចិត្ត​ជំនួសមុខអ្នក។

 

តើខ្ញុំត្រូវទៅដោយផ្ទាល់ ដើម្បីផ្ដល់ស្នាមខ្ចៅដៃ និងរូបថត នៅគ្រប់ពេលដែលខ្ញុំដាក់ពាក្យស្នើសុំឬទេ?

ប្រសិនបើ អ្នកកំពុងដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន ប័ណ្ណអនុញ្ញាតសិក្សា និងប័ណ្ណអនុញ្ញាតការងារ ហើយអ្នកចាំបាច់ត្រូវផ្ដល់ព័ត៌មានជីវមាត្រ អ្នកគ្រាន់តែត្រូវផ្ដល់ព័ត៌មានជីវមាត្រ​​ជារៀងរាល់ ១០ឆ្នាំ ម្តង។

ប្រសិនបើ អ្នកកំពុង​ដាក់ពាក្យស្នើសុំទិដ្ឋាការរស់នៅជាអចិន្រ្តៃយ៍ ហើយអ្នកចាំបាច់ត្រូវផ្ដល់ព័ត៌មានជីវមាត្រ អ្នកនឹងត្រូវ​ផ្ដល់ព័ត៌មានជីវមាត្រ​ នៅគ្រប់ពេលដែលអ្នក ដាក់ពាក្យស្នើសុំ។

ដើម្បីដឹងថា តើអ្នកត្រូវផ្តល់ព័ត៌មានជីវមាត្រឬទេ សូមចូលទៅកាន់ http://www.cic.gc.ca/english/visit/biometrics.asp.

 

នៅពេលខ្ញុំផ្ដល់ព័ត៌មានជីវមាត្រ តើស្នាមខ្ចៅដៃរបស់ខ្ញុំនឹងមានសុពលភាពរយៈពេលប៉ុន្មាន?

គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានជីវមាត្រ​មានសុពលភាពរយៈពេលដប់ឆ្នាំ។ ប្រសិនបើ អ្នកបានផ្ដល់ស្នាមខ្ចៅដៃ​ពីមុនមក ព័ត៌មានជីវមាត្រទាំងនេះមានសុពលភាពរយៈពេលដប់ឆ្នាំ គិតចាប់ពីពេលផ្ដល់​ព័ត៌មានជីវមាត្រ។ សុពលភាពនៃ​ទិដ្ឋាការ ឬប័ណ្ណអនុញ្ញាតរបស់អ្នក​មិនអាចលើសពីសុពលភាពនៃព័ត៌មានជីវមាត្រ​របស់អ្នកឡើយ។ អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការរស់នៅជាអចិន្រ្តៃយ៍​នឹងត្រូវ​ផ្តល់ព័ត៌មានជីវមាត្រ​នៅគ្រប់ពេលដែលពួកគេដាក់ពាក្យស្នើសុំ។

ស្នាមខ្ចៅដៃរបស់អ្នក ក៏នឹងត្រូវលុបចោលជាអចិន្រ្តៃយ៍ផងដែរ ប្រសិនបើ អ្នកបានទទួលសញ្ជាតិកាណាដា នៅក្នុងរយៈពេល ១០ឆ្នាំនេះ។

 

តើខ្ញុំចាំបាច់ត្រូវ​ផ្ដល់ព័ត៌មានជីវមាត្រ សម្រាប់ពាក្យស្នើសុំទិដ្ឋាការរបស់ខ្ញុំឬទេ?

ដើម្បីដឹងថា តើអ្នកត្រូវផ្តល់ព័ត៌មានជីវមាត្រឬទេ សូមចូលទៅកាន់ http://www.cic.gc.ca/english/visit/biometrics.asp.

 

តើចាំបាច់ត្រូវធ្វើការណាត់ជួប ដើម្បីផ្ដល់​ព័ត៌មានជីវមាត្រ​នៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា​ឬទេ?

ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ការណាត់ជួបជាមុន គឺជាការចាំបាច់ ដើម្បីផ្ដល់ព័ត៌មានជីវមាត្រ​នៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំ​ទិដ្ឋាការ​ នៅ ប្រទេសកម្ពុជា.

ដើម្បីដឹងថា តើអ្នកត្រូវផ្តល់ព័ត៌មានជីវមាត្រឬទេ សូមចូលទៅកាន់ http://www.cic.gc.ca/english/visit/biometrics.asp

សូមកត់សម្គាល់ថា VFS Global ​នឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យស្នើសុំ សម្រាប់តែគោលបំណង​នៃការរៀបចំការណាត់ជួបប៉ុណ្ណោះ។ អ្នកដាក់ពាក្យស្នើសុំត្រូវផ្ដល់ទម្រង់ផ្ដល់ការយល់ព្រមជាមុនសម្រាប់គោលបំណងនេះ។

 

តើខ្ញុំបង់ថ្លៃសេវានៃរដ្ឋាភិបាលកាណាដា សម្រាប់ពាក្យស្នើសុំទិដ្ឋាការរបស់ខ្ញុំយ៉ាងដូចម្តេច?

អ្នកអាចបង់ថ្លៃសេវារដ្ឋាភិបាលកាណាដា​តាមអ៊ីនធឺណេត​ តាមរយៈគេហ៍ទំព័រ IRCC ដោយប្រើប្រាស់កាត​ឥណទាន ឬកាតឥណពន្ធ​ពីធនាគារកាណាដា ដោយប្រើប្រាស់ INTERAC® Online និងតាមរយៈចុះឈ្មោះ ដើម្បី​សម្រាប់ការប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណេត តាមរយៈគេហ៍ទំព័រនៃធនាគាររបស់អ្នក។ ដើម្បីបង់ថ្លៃសេវា​នៃរដ្ឋាភិបាលកាណាដាតាមអ៊ីនធឺណិត សូម ចុចនៅទីនេះ.

 

តើខ្ញុំបង់ថ្លៃសេវានៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដាយ៉ាងដូចម្តេច?

អ្នកអាចរកបានអំពី សេចក្ដីណែនាំសម្រាប់ការបង់ថ្លៃសេវា​នៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា​នៅលើផ្ទាំងតារាងតម្លៃសេវា​នៅលើ ដាក់ពាក្យស្នើសុំទិដ្ឋាការ ទំព័រ។

សម្រាប់សេចក្តីណែនាំពេញលេញទាក់ទងនឹងការបង់ថ្លៃសេវានៃរដ្ឋាភិបាលកាណាដា និងមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ សូម ចុចនៅទីនេះ

តើនឹងមានអ្វីកើតឡើង បន្ទាប់ពីខ្ញុំដាក់ពាក្យស្នើសុំរបស់ខ្ញុំហើយ?

នៅពេលអ្នកដាក់ពាក្យស្នើសុំរបស់អ្នកនៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​ហើយ បុគ្គលិកនៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​នឹងធ្វើការពិនិត្យលើភាពពេញលេញនៃពាក្យស្នើសុំនេះ ដោយផ្អែកលើលក្ខខណ្ឌនៃ IRCC ហើយបន្ទាប់មក​ ដាក់ពាក្យស្នើសុំរបស់អ្នកជំនួសអ្នក នៅថ្ងៃធ្វើការងារបន្ទាប់។

នៅពេលមានសេចក្តីសម្រេចចិត្ត ការិយាល័យទិដ្ឋាការ​នឹងបញ្ជូនលិខិតឆ្លងដែនរបស់អ្នកយ៉ាងមានសុវត្ថិភាព​មក​មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ ដែលនឹងជូនដំណឹងទៅអ្នក តាមរយៈវិធីសាស្រ្តទំនាក់ទំនង ដែលអ្នកចង់បាន។ ព័ត៌មានថ្មីៗ​ក៏នឹងត្រូវផ្ដល់ជូននៅលើប្រព័ន្ធតាមដានពាក្យស្នើសុំតាមអ៊ីនធឺណិតផងដែរ ថា ពាក្យស្នើសុំរបស់អ្នក​បានរួចរាល់សម្រាប់ការបញ្ជូនត្រលប់។ បន្ទាប់មក ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបញ្ជូនត្រលប់ទៅអ្នក តាមរយៈវិធីសាស្រ្តនៃការបញ្ជូន​ដែលអ្នកចង់បាន។

តើខ្ញុំត្រូវការទិដ្ឋាការប្រភេទអ្វី?

ប្រភេទនៃទិដ្ឋាការ ដែលត្រូវការ គឺអាស្រ័យលើ​គោលបំណងនៃការធ្វើដំណើរទៅកាន់ប្រទេសកាណាដា​របស់អ្នក។ ព័ត៌មានបន្ថែមអំពី ប្រភេទទិដ្ឋាការ សូមពិនិត្យលើព័ត៌មាន ដែលមានយ៉ាងច្រើន នៅលើ គេហ៍ទំព័រ​នៃការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា.

 

តើខ្ញុំអាចតាមដានវឌ្ឍនភាពនៃពាក្យស្នើសុំរបស់ខ្ញុំបានយ៉ាងដូចម្តេច?

Tអ្នកអាចរតាមដានលើវឌ្ឍនភាពនៃពាក្យស្នើសុំរបស់អ្នក​បានយ៉ាងងាយស្រួល ដោយចុចលើ “តាមដានពាក្យស្នើសុំរបស់អ្នក”.

 

តើខ្ញុំយកលិខិតឆ្លងដែនរបស់ខ្ញុំមកវិញយ៉ាងដូចម្ដេច?

ដើម្បីយកលិខិតឆ្លងដែន​របស់អ្នកមកវិញ អ្នកមានជម្រើស ដូចជា

១. ទៅយកដោយខ្លួនឯង​នៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការកាណាដា ឬ

២. ស្នើឱ្យបញ្ជូនត្រលប់លិខិតឆ្លងដែននោះ​ ដោយប្រើប្រាស់សេវាដឹកជញ្ជូន

សូមកត់សម្គាល់ថា នឹងមានការគិតថ្លៃសេវា សម្រាប់សេវាខាងលើ។ សេវាដឹកជញ្ជូននេះ គឺត្រូវគិតថ្លៃដោយឡែកពីថ្លៃសេវា​សម្រាប់ការបញ្ជូនលិខិតឆ្លងដែន។ អ្នកទទួលបានព័ត៌មានបន្ថែមនៅ តម្លៃសេវា ទំព័រ។

 

តើខ្ញុំត្រូវមានឯកសារអ្វីខ្លះ ដើម្បីយកលិខិតឆ្លងដែនរបស់ខ្ញុំមកវិញ?

ប្រសិនបើ អ្នក​ទៅយកលិខិតឆ្លងដែនមកវិញដោយខ្លួនឯង អ្នកត្រូវយកទៅជាមួយអ្នកនូវ៖

១. ច្បាប់ចម្លងនៃទំព័រជីវប្រវត្តិនៃលិខិតឆ្លងដែនរបស់អ្នក ដែលមានបោះត្រា ២. បង្កាន់ដៃច្បាប់ដើម ដែល VAC ​ចេញឱ្យ ៣. ទម្រង់មួយនៃឯកសារសម្គាល់ខ្លួន ដែលចេញដោយរដ្ឋាភិបាល

 

តើការដំណើរការពិនិត្យពាក្យស្នើសុំ​នឹងត្រូវចំណាយរយៈពេលប៉ុន្មាន?

សម្រាប់ព័ត៌មានចុងក្រោយគេអំពី រយៈពេលនៃការដំណើរការពិនិត្យពាក្យស្នើសុំ សូមចូលមើលគេហ៍ទំព័រ​នៃការិយាល័យទិដ្ឋាការនៅក្នុងប្រទេស។ 

តើខ្ញុំចាំបាច់ត្រូវចូលរួមនៅក្នុងការសម្ភាស​នៅការិយាល័យទិដ្ឋាការដែរឬទេ?

ការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា អាចទាមទារឱ្យអ្នកចូលរួម​ការសម្ភាសនៅ​ការិយាល័យទិដ្ឋាការ។ មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋការ​នឹងទំនាក់ទំនងទៅអ្នក ឬការិយាល័យទិដ្ឋាការ​នឹងទំនាក់ទំនងទៅអ្នកដោយផ្ទាល់ ហើយអ្នកនឹងទទួលបានការជូនដំណឹងតាមរយៈការផ្ដល់ព័ត៌មានថ្មីៗ​នៅលើ​ប្រព័ន្ធតាមដានពាក្យស្នើសុំតាមអ៊ីនធឺណិត។

 

តើខ្ញុំអាចទំនាក់ទំនងជាមួយអ្នកណា ដើម្បីទទួលបានព័ត៌មានបន្ថែម?

អ្នកអាចទំនាក់ទំនងជាមួយមជ្ឈមណ្ឌលទំនាក់ទំនង​នៃមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ (សូមពិនិត្យលើក្នុងផ្ទាំងទំនាក់ទំនងជាមួយយើង នៅផ្នែកខាងឆ្វេងនៃទំព័រនេះ) ឬចូលទៅកាន់គេហ៍ទំព័រ​នៃការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាព​កាណាដា។

 

តើមានសេវាបន្ថែមអ្វីខ្លះ សម្រាប់ខ្ញុំ?

មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​ផ្ដល់សេវាបន្ថែមជាច្រើន ដើម្បីឱ្យអ្នកមានភាពងាយស្រួល ក្នុងការដាក់ពាក្យស្នើសុំ ដូចជា ការថតចម្លង ការដឹកជញ្ជូន ការជួយក្នុងការបញ្ចូលទិន្នន័យ (ការជួយបំពេញទម្រង់)។ សម្រាប់ព័ត៌មានលំអិត និងតម្លៃសេវា សូមមើល "តារាងសេវា និងតម្លៃសេវា"។

 

ខ្ញុំមានផែនការទៅសិក្សា​នៅប្រទេសកាណាដា​រយៈពេលតិចជាងប្រាំមួយខែ ប៉ុន្តែខ្ញុំអាចមានបំណង​ពន្យារការសិក្សារបស់ខ្ញុំ។ តើខ្ញុំគួរដាក់ពាក្យស្នើសុំប្រភេទអ្វី?

សូមមើលក្នុង៖ https://www.canada.ca/en/immigration-refugees-citizenship/services/study-canada/study-permit/eligibility.html

ឯកសារ

តើខ្ញុំត្រូវការឯកសារអ្វីខ្លះ សម្រាប់ពាក្យស្នើសុំទិដ្ឋាការរបស់ខ្ញុំ?

ឯកសារដែលចាំបាច់ គឺអាស្រ័យទៅតាមគោលបំណងនៃការធ្វើដំណើររបស់អ្នក។ សូមពិនិត្យមើលផ្នែកស្ដីពី​ប្រភេទទិដ្ឋាការ និងបន្តទៅតាមតំណរភ្ជាប់ ដែលមាននៅទីនោះ ឬចូលទៅកាន់គេហ៍ទំព័រនៃការិយាល័យ​អន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា។

 

តើការិយាល័យទិដ្ឋាការ​អាចសុំឱ្យខ្ញុំ​ផ្ដល់ឯកសារ ឬព័ត៌មានបន្ថែមឬទេ?

បាទ/ចាស៎ ការិយាល័យទិដ្ឋាការអាចទាមទារឱ្យអ្នក​ដាក់ឯកសារបន្ថែម។ ព័ត៌មានថ្មីៗ​នឹងត្រូវផ្ដល់​នៅលើ ប្រព័ន្ធតាមដានពាក្យស្នើសុំតាមអ៊ីនធឺណិត ព្រមទាំងនឹងមានអ៊ីម៉េលបន្ថែមមួយទៀត ដើម្បីធានាថា អ្នកបានទទួលការណែនាំនេះ។​ បន្ទាប់មក អ្នក​នឹងត្រូវស្នើសុំឱ្យផ្ដល់ឯកសារបន្ថែម​ជូនដល់មជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ ដើម្បីបញ្ជូនបន្តទៅការិយាល័យ​ទិដ្ឋាការជំនួសអ្នក។

 

ខ្ញុំចង់ទៅប្រទេសកាណាដា​ក្នុងនាមជានិស្សិត។ តើមានលក្ខខណ្ឌហិរញ្ញវត្ថុអ្វីខ្លះ?

លក្ខខណ្ឌហិរញ្ញវត្ថុសម្រាប់សិស្សនិស្សិត​ គឺអាស្រ័យលើ​រយៈពេល ដែលអ្នកមានបំណងស្នាក់នៅក្នុងប្រទេសកាណាដា និងកត្តាផ្សេងៗទៀត។ យើងសូមណែនាំឱ្យអ្នកចូលមើល គេហ៍ទំព័រ​នៃការិយាល័យអន្តោប្រវេសន៍ ជនភៀសខ្លួន និងពលរដ្ឋភាពកាណាដា សម្រាប់ព័ត៌មានចុងក្រោយគេ និងដើម្បីធានាថា ឯកសាររបស់អ្នកបំពេញទៅតាមលក្ខណៈវិនិច្ឆ័យ​ទាំងនេះ នៅពេលដាក់ពាក្យស្នើសុំរបស់អ្នក​នៅមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ។

ប្រសិនបើ អ្នក​ គឺជានិស្សិត ដែលមានគោលដៅទៅសិក្សានៅខេត្តកេបិច (Quebec) ​អ្នកក៏គួរពិនិត្យមើលព័ត៌មាន​នៅលើ គេហ៍ទំព័រនៃការិយាល័យអន្តោប្រវេសន៍ខេត្តកេបិច (Quebec)។

ថ្លៃសេវាកម្មសំរាប់សេវាកម្មដែលផ្តល់ជូននៅ VAC

តំលៃសេវាកម្ម(​ ក្នុងម្នាក់ )ចំនួនជាលុយ ដុល្លាកាណាដា ( រួមបញ្ចូល ពន្ធអាករ )ចំនួនជាលុយ ដុល្លាអាមេរិក( រួមបញ្ចូល ពន្ធអាករ )

សារខ្លី(SMS)

$3.002.00

ថតចម្លង

$0.260.20

ព្រីនឯកសារ

$0.510.38