សូមដឹងអំពី ការផ្ដល់ការងារក្លែងក្លាយ

ការផ្ដល់ការជ្រើសរើស/ការងារក្លែងក្លាយ

VFS បានដឹងថា មានបុគ្គល​​ដែលបន្លំធ្វើជាភ្នាក់ងារ ឬអ្នកតំណាងនៃ VFS Global បានទំនាក់ទំនងជាមួយមនុស្សទាំងឡាយ ដើម្បីផ្ដល់​ឱកាសការងារក្លែងក្លាយ/ប្រឌិត ដោយមានគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួន ឬទទួចសុំលុយកាក់ពីពួកគេ។ យើងលើកទឹកចិត្តឱ្យអ្នកមានការប្រុងប្រយ័ត្ន និងមានសុភវិនិច្ឆ័យ នៅពេលអ្នកទទួលបានការផ្ដល់ការងារប្រភេទណាមួយ ដែលទាមទារឱ្យអ្នកបង់ថ្លៃសេវា/លុយកាក់ ឬសន្យាផ្តល់ទិដ្ឋាការការងារ ជាថ្នូរនឹងលុយកាក់។ ការផ្ដល់ដូចបានបង្ហាញខាងលើ គឺក្លែងក្លាយទាំងស្រុង និងគ្មានសុពលភាពឡើយ។ VFS Global មិនមែនជាទីភ្នាក់ងារជ្រើសរើសបុគ្គលិក និងមិនផ្ដល់សេវាជ្រើសរើសបុគ្គលិកឡើយ។ ភាគច្រើន អ្នកបោកប្រាស់ប្រតិបត្តិការ តាមរយៈ​អ៊ីនធឺណិត អ៊ីម៉េល ទូរស័ព្ទជាដើម។ យើងសូមដាស់តឿនដល់មនុស្សទាំងឡាយអំពី ការបោកប្រាស់បែបនេះ។

សូមជម្រាបជូនថា VFS Global គឺជាក្រុមហ៊ុនដំណើរការទិដ្ឋាការ ហើយយើងធ្វើការងារតែជាមួយរដ្ឋាភិបាល និងបេសកកម្មការទូតនានា ដើម្បីបំពេញលក្ខខណ្ឌរដ្ឋបាល​នៃដំណើការពិនិត្យពាក្យស្នើសុំទិដ្ឋាការប៉ុណ្ណោះ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ទាំង VFS Global និងអ្នកតំណាងរបស់ខ្លួន​ នឹងមិនស្នើសុំលុយកាក់ពីបុគ្គលណាម្នាក់ ដោយលួងលោមពួកគេ​ជាមួយនឹងឱកាសការងារ ទោះជានៅក្នុង ឬនៅក្រៅ VFS Global ក្ដី។ ប្រសិនបើ អ្នក​ទទួលការផ្ដល់ណាមួយ ដែលអះអាងថា មកពីក្រុមហ៊ុន VFS Global និងដែលមានការសុំឱ្យបង់លុយ នោះការផ្ដល់ប្រភេទនេះ គឺក្លែងក្លាយ។

សញ្ញាព្រមាន​នៃការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក៖ ខាងក្រោមនេះ គឺជាឧទាហរណ៍​មួយចំនួន​នៃការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក ដែលជាការរំលោភលើដំណើរការ និងការអនុវត្តប្រកបដោយសីលធម៌នៃ VFS Global៖

  • អ៊ីម៉េល​មិនត្រូវបានផ្ញើចេញពី​អាសយដ្ឋានអ៊ីម៉េលផ្លូវការនៃ VFS Global ប៉ុន្តែចេញពីសេវាអ៊ីម៉េលឥតគិតថ្លៃ ដូចជា៖ Hotmail, Gmail, Outlook, Yahoo ​ជាដើម។ ការប្រើប្រាស់អាសយដ្ឋានអ៊ីម៉េលក្លែងក្លាយ ដើម្បីផ្ញើអ៊ីម៉េល ក៏អាចកើតឡើងផងដែរ។

  • អ្នកត្រូវបានគេស្នើសុំឱ្យ​បង្ហាញព័ត៌មានឯកជន ឬព័ត៌មានដែលត្រូវរក្សាជាការសម្ងាត់។

  • អ្នកត្រូវបានគេស្នើសុំឱ្យធ្វើការសម្ភាសតាមរយៈទូរស័ព្ទ ឬតាមរយៈកម្មវិធីផ្ញើសារខ្លីៗ។

  • អ្នកត្រូវបានគេស្នើសុំឱ្យបង់ថ្លៃសេវា/លុយ។

  • អ្នកត្រូវបានគេស្នើសុំឱ្យបំពេញឯកសារជ្រើសរើសបុគ្គលិកក្លែងក្លាយ ដូចជា ពាក្យស្នើសុំ ឬទម្រង់ទិដ្ឋាការការងារ (ឈ្មោះ និងសញ្ញាសម្គាល់នៃក្រុមហ៊ុន VFS Global អាចត្រូវបានកែ/ប្រឌិតឡើង និងត្រូវបានបង្ហាញនៅលើឯកសារ ដែលគ្មានលក្ខណៈស្របច្បាប់)។

  • ភាពមិនស៊ីសង្វាក់គ្នានៃភាពបន្ទាន់។

  • មានការស្នើសុំលុយ ដើម្បីដំណើរការពិនិត្យ​ប័ណ្ណការងារ ពាក្យស្នើសុំទិដ្ឋាការ ឬកិច្ចការប្រហែលនេះ។

សកម្មភាពបែបនេះ​ត្រូវបានសន្មត់ថា មានចេតនា ដើម្បីបោកប្រាស់ ឬទទួលបានព័ត៌មានផ្ទាល់ខ្លួន​ពីជនរងគ្រោះ។ សកម្មភាពនៃបុគ្គលទាំងនេះ​ពាក់ព័ន្ធនឹង​ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី។ ស្របពេលដែល VFS Global ​ចាត់ការលើបញ្ហានេះយ៉ាងហ្មត់ចត់ និងរក្សាសិទ្ធិរបស់ខ្លួន ក្នុងការទំនាក់ទំនង​ទីភ្នាក់ងារអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេត និងផ្ដន្ទាទោស​សកម្មភាពខុសច្បាប់​បែបនេះ ជារឿយៗ ការស្វែងរក និងការផ្ដន្ទាទោស​បុគ្គលទាំងនេះ គឺជាការលំបាក។

ហេតុនេះ ប្រសិនបើ អ្នកទទួលបានសំណើមួយ ទោះជា​ជាលាយលក្ខណ៍អក្សរក្ដី ឬដោយផ្ទាល់មាត់ក្តី ដើម្បីធ្វើការសម្ភាស ឬផ្ដល់ការងារ ដែលអ្នកជឿជាក់ថា សំណើនោះ គឺជា ឬអាចជាសំណើក្លែងក្លាយ ឬគួរឱ្យសង្ស័យ សូមកុំអើពើចំពោះសំណើទាំងនោះ។ អ្នកក៏អាចធ្វើការផ្ទៀងផ្ទាត់ដូចគ្នាជាមួយនឹង VFS Global ​នៅ [email protected]

ប្រសិនបើ អ្នកដឹងថា មានការប្រព្រឹត្តអំពើបោកប្រាស់ យើងលើកទឹកចិត្តអ្នកឱ្យទំនាក់ទំនង​នគរបាលក្នុងមូលដ្ឋានរបស់អ្នក និង/ឬ​អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ និងបន្តផ្ដល់ព័ត៌មាន​ដល់យើង តាមរយៈ​ការរាយការណ៍អំពី ការបោកប្រាស់ នៅ [email protected]

ទោះជាក្នុងកាលៈទេសៈណាក៏ដោយ VFS Global នឹងមិនទទួលខុសត្រូវ​ចំពោះការបាត់បង់ ការខូចខាត ការចំណាយ ឬការរំខាន ដែលបង្កពីបុគ្គល/សកម្មភាពដែលគ្មានការអនុញ្ញាតទាំងនេះឡើយ។

ថ្លៃសេវាកម្មសំរាប់សេវាកម្មដែលផ្តល់ជូននៅ VAC

តំលៃសេវាកម្ម(​ ក្នុងម្នាក់ )ចំនួនជាលុយ ដុល្លាកាណាដា ( រួមបញ្ចូល ពន្ធអាករ )ចំនួនជាលុយ ដុល្លាអាមេរិក( រួមបញ្ចូល ពន្ធអាករ )

សារខ្លី(SMS)

$3.002.00

ថតចម្លង

$0.260.20

ព្រីនឯកសារ

$0.510.38