តម្លៃនៃសេវាកម្ម

តម្លៃនៃសេវាកម្ម

ថ្លៃសេវាកម្មចាប់ពីថ្ងៃទី ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2026

ប្រសិនបើអ្នកតម្រូវឱ្យផ្តល់ព័ត៌មានជីវមាត្ររបស់អ្នកជាផ្នែកនៃពាក្យសុំ IRCC របស់អ្នក អ្នកនឹងបង់ថ្លៃជីវមាត្រទៅឱ្យរដ្ឋាភិបាលកាណាដា។ ការបង់ថ្លៃជីវមាត្ររួមមានៈ

  • ប្រមូលស្នាមម្រាមដៃរបស់អ្នក និងថតរូបឌីជីថលនៅ VAC

  • ការបញ្ចូនឯកសាររបស់អ្នក មានដូចជាលិខិតឆ្លងដែនរបស់អ្នក រវាង IRCC និង VAC ដែលអ្នកបានផ្តល់ជីវមាត្ររបស់អ្នក។

នេះមានន័យថា ប្រសិនបើអ្នកផ្តល់ជីវមាត្ររបស់អ្នកនៅ VAC អ្នកក៏ទទួលបានសេវាបញ្ជូនកញ្ចប់មួយដងផងដែរ។ សេវាកម្មនេះនឹងរួមបញ្ចូលលើការផ្ញើឯកសាររបស់អ្នកពី VAC ដែលអ្នកបានផ្តល់ជីវមាត្រទៅ ការិយាលយ័ IRCC និងពេលដែល IRCC បានធ្វើការសម្រេចចិត្តលើពាក្យសុំរបស់អ្នក ហើយផ្ញើត្រលប់ទៅ VAC វិញ។

មានករណីលើកលែងមួយចំនួន។ សូមអានដោយប្រុងប្រយ័ត្ន ដើម្បីពិនិត្យមើលថាតើចំនុចទាំងនេះត្រូវជាមួយអ្នកដែរឬទេ៖

  1. ប្រសិនបើអ្នកបានប្រើប្រាស់សេវាកម្មបញ្ជូនកញ្ចប់របស់អ្នករួចហើយ អ្នកនឹងត្រូវបង់ថ្លៃសេវាបញ្ជូនកញ្ចប់ដើម្បីផ្ញើឯកសារបន្ថែមណាមួយទៅ IRCC ។

  2. ប្រសិនបើអ្នកផ្តល់ជីវមាត្ររបស់អ្នកនៅទីតាំង VAC ណាមួយ ហើយដាក់ឯកសាររបស់អ្នកនៅទីតាំង VAC ផ្សេង អ្នកនឹងត្រូវបង់ថ្លៃសេវាបញ្ជូនកញ្ចប់។ ថ្លៃសេវាបញ្ជូនកញ្ចប់ត្រូវបានលើកលែង ប្រសិនបើអ្នកដាក់ឯកសាររបស់អ្នកនៅទីតាំង VAC ដូចគ្នាដែលអ្នកបានផ្តល់ជីវមាត្ររបស់អ្នក។

  3. ប្រសិនបើអ្នកមិនតម្រូវឱ្យផ្តល់ព័ត៌មានផ្តល់ជីវមាត្រទេ អ្នកនឹងត្រូវបង់ថ្លៃសេវាបញ្ជូនកញ្ចប់ដើម្បីផ្ញើឯកសាររបស់អ្នកទៅ ការិយាលយ័ IRCC តាមរយៈ VAC ។

ទិដ្ឋាការសំចត៖

ប្រសិនបើអ្នកកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដាដើម្បីទៅកាន់ប្រទេសផ្សេង អ្នកប្រហែលជាត្រូវដាក់ពាក្យសុំទិដ្ឋាការសំចត និងផ្តល់ជីវមាត្ររបស់អ្នក។ អ្នកនឹងមិនតម្រូវឱ្យបង់ថ្លៃសេវាជីវមាត្ររបស់រដ្ឋាភិបាលកាណាដាទេ។ ដោយសារអ្នកមិនបានបង់ថ្លៃសេវាជីវមាត្រ ដូច្នេះអ្នកនឹងត្រូវបង់ថ្លៃសេវាបញ្ជូនកញ្ចប់ដើម្បីផ្ញើឯកសាររបស់អ្នកទៅ IRCC តាមរយៈ VAC ។

អ្នកអាចនិងមិនត្រូវការទិដ្ឋាការឆ្លងកាត់ប្រទេសកាណាដាទេ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ សូមចូលទៅកាន់គេហទំពរ័ IRCC ដើម្បីស្វែងយល់បន្ថែមអំពីទិដ្ឋាការសំចត និងអ្នកណាដែលតម្រូវឱ្យដាក់ពាក្យសុំ៖ IRCC - ការឆ្លងកាត់ប្រទេសកាណាដា។

ការដាក់ពាក្យស្នើសុំជាឯកសារទៅការិយាលយ័ IRCC តាមរយៈ VAC៖

IRCC ទទួលយកតែពាក្យស្នើសុំអនឡាញសម្រាប់ប្រភេទទិដ្ឋការភាគច្រើន ប៉ុន្តែមានករណីលើកលែងមួយចំនួន។ ក្នុងករណីខ្លះ អ្នកអាចដាក់ពាក្យស្នើសុំជាពាក្យស្នើសុំអនឡាញ (ដោយមានឬគ្មានជីវមាត្រ) ទៅ IRCC តាមរយៈ VAC ។ ការបញ្ជូនពាក្យសុំជាឯកសារ តាមរយៈ VAC តម្រូវឱ្យបង់ថ្លៃសេវាជំនួយ - ថ្លៃសេវាកម្មពាក្យស្នើសុំជាឯកសារ។

វិធីសាស្រ្តនៃការបង់ប្រាក់

សម្រាប់ពាក្យស្នើសុំ IRCC និងជីវមាត្ររបស់អ្នក៖

ថ្លៃសេវាសម្រាប់ពាក្យសុំររបស់រដ្ឋាភិបាលកាណាដាតម្រូវឱ្យបង់តាមអ៊ីនធឺណិតតាមរយៈគេហទំព័ររបស់ IRCC ប៉ុណ្ណោះ។ ស្វែងយល់ពីរបៀបបង់ថ្លៃទាំងនេះនៅទីនេះ៖ IRCC - របៀបបង់ថ្លៃសេវារបស់អ្នក។

ចំណាំ៖ អ្នកមិនអាចទទួលបានការបង្វិលសងមួយផ្នែក ឬពេញលេញនៃថ្លៃសេវារបស់រដ្ឋាភិបាលកាណាដានៅ VAC បានទេ។ ការបង្វិលសងអាចធ្វើទៅបានតាមរយះការស្នើសុំដោយចូលទៅកាន់ IRCC ហើយដាក់សំណើសុំបង្វិលសងវិញ។ ស្វែងយល់បន្ថែមនៅទីនេះ៖ IRCC - ស្នើសុំការបង្វិលសង

សម្រាប់សេវាកម្ម VAC៖

  • ដោយខ្លួនឯង -​ តាមរយៈសាច់ប្រាក់ (ជាដុល្លារអាមេរិក)

  • តាមរយៈសេវាបញ្ជើ - ថ្លៃសេវាកម្មអាចត្រូវបង់តាមរយៈ​ការដាក់ប្រាក់នៅធនាគារនៅ៖

ឈ្មោះធនាគារ៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ​អាសយដ្ឋាន៖ អគារលេខ ០៣ រុក្ខវិថីក្រមួនស (លេខ ១១៤) រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឈ្មោះគណនី៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) លេខគណនី៖ 010 30 060 002439 6 រូបិយប័ណ្ណ៖ ដុល្លារអាមេរិក លេខកូដ Swift៖ FTCCKHPP

សម្រាប់ការបង្វែរថ្លៃសេវា ដែលត្រូវបានបង់ដល់រដ្ឋាភិបាលកាណាដា ​មកវិញ សូម ចុចនៅទីនេះ ដើម្បីស្នើសុំការបង្វែរប្រាក់ពីរដ្ឋាភិបាលកាណាដាមកវិញ។

ថ្លៃសេវាកម្មសំរាប់សេវាកម្មដែលផ្តល់ជូននៅ VAC

តំលៃសេវាកម្ម(​ ក្នុងម្នាក់ )ចំនួនជាលុយ ដុល្លាកាណាដា ( រួមបញ្ចូល ពន្ធអាករ )ចំនួនជាលុយ ដុល្លាអាមេរិក( រួមបញ្ចូល ពន្ធអាករ )

សារខ្លី(SMS)

$3.002.00

ថតចម្លង

$0.260.20

ព្រីនឯកសារ

$0.510.38

ថ្លៃសេវា សម្រាប់សេវា ដែលផ្ដល់នៅ VAC៖

តម្លៃសេវា (សម្រាប់អ្នកដាក់ពាក្យស្នើសុំម្នាក់) តំលៃជា ដុល្លាកាណាដា(រួមបញ្ចួលពន្ធអាករ) តំលៃជា ដុល្លាអាមេរិក(រួមបញ្ចួលពន្ធអាករ)
ការបញ្ជូនកញ្ចប់ (តម្លៃក្នុងមួយកញ្ចប់) $117.26 88.00
សសេវាកម្មជំនួយ - ទម្រង់តាមអ៊ិនធើណេត (eTA) $3.75 3.00
សេវាកម្មជួយ - ពាក្យស្នើសុំជាក្រដាស (តម្លៃក្នុងមួយពាក្យស្នើសុំ) $28.17 21.00
សេវាកម្មជួយ - ស្កេនឯកសារ (តម្លៃក្នុងមួយទំព័រ) $3.00 2.00
តុបម្រើសេវាដោយខ្លួនឯង (តម្លៃក្នុងមួយម៉ោង) $15.18 11.00
ការថតចម្លង (តម្លៃក្នុងមួយទំព័រ) $0.26 0.20
ការបោះពុម្ព (តម្លៃក្នុងមួយទំព័រ) $0.51 0.38
ការផ្ញើសារខ្លីៗ (SMS) $3.00 2.00

*ថ្លៃសេវា​រាប់បញ្ចូលទាំងការបង់ពន្ធក្នុងស្រុកទាំងអស់ដែលពាក់ព័ន្ធ និងអាចត្រូវបានកែប្រែទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល។

**អត្រាប្តូរប្រាក់សម្រាប់ប្រាក់ដុល្លារកាណាដា ត្រូវបានកំណត់ដោយ​រដ្ឋាភិបាលកាណាដា។

ថ្លៃសេវាថ្មីនឹងចូលជាធរមាននៅថ្ងៃទី ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2026

កាលបរិច្ឆេទ​សម្រាប់ការដាក់ពាក្យស្នើសុំ ដែលត្រូវបញ្ជូនតាមសេវាបញ្ញើ គឺជាកាលបរិច្ឆេទ ដែលមជ្ឈមណ្ឌលទទួលពាក្យស្នើសុំ​ទិដ្ឋាការទទួលបានពាក្យស្នើសុំ។ ប្រសិនបើ ពាក្យស្នើសុំដែលត្រូវបញ្ជូនមកតាមសេវាបញ្ញើនេះ មិនមានការទូទាត់ប្រាក់ក្នុងចំនួនត្រឹមត្រូវទៅតាមថ្លៃសេវានៅពេលបច្ចុប្បន្នទេ បុគ្គលិកនឹងទំនាក់ទំនងទៅកាន់អ្នក​ដាក់ពាក្យស្នើសុំអំពី ភាពខុសគ្នានេះ ឬពាក្យស្នើសុំនេះ​នឹងត្រូវបញ្ជូនត្រលប់ទៅអ្នកដាក់ពាក្យស្នើសុំវិញ។ ដើម្បីទទួលបានព័ត៌មានពេញលេញអំពី សេវាបន្ថែម ដែលមជ្ឈមណ្ឌលទទួលពាក្យស្នើសុំទិដ្ឋាការ​ផ្ដល់ សូម

តុបម្រើសេវាដោយខ្លួនឯង

អ្នកប្រហែលជាត្រូវរង់ចាំប្រើតុបម្រើសេវាដោយខ្លួនឯងរបស់ VAC ប្រសិនបើមានអ្នកប្រើប្រាស់ច្រើននៅ VAC ។ ពេលវេលារង់ចាំនឹងអាចប្រែប្រួល។

សូមនាំយក USB flash drive ដែលអាចចល័តបាន ប្រសិនបើអ្នកមានបំណងប្រើតុបម្រើសេវាដោយខ្លួនឯងរបស់ VAC ហើយត្រូវប្រាកដថាអ្នកនិងយកវាទៅជាមួយនៅពេលបញ្ចប់ការប្រើប្រាស់។ VAC នឹងព្យាយាមជូនដំណឹងដល់អ្នក ប្រសិនបើអ្នកទុក flash drive របស់អ្នកដោយចៃដន្យ ហើយឧបករណ៍នឹងត្រូវបំផ្លាញចោលនៅពេលដែលអ្នកមិនទាមទារក្នុងរយៈពេល 48 ម៉ោង។